សម្តេចបវរធិបតី ស្នើមិត្តជប៉ុន ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធឡូជីស្លឹក និង ប្រព័ន្ធចម្លោះទឹកកខ្វក់ នៅកម្ពុជាបន្ថែមទៀត
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្នើមិត្តជប៉ុន តាមរយៈឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធឡូជីស្លឹក និង ប្រព័ន្ធចម្លោះទឹកកខ្វក់ នៅកម្ពុជាបន្ថែមទៀត"។នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយ អភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
សម្តេចបវរធិបតី ក៏បានស្នើដល់មិត្តជប៉ុនសូមជួយសម្របសម្រួលរៀបចំឱ្យមាន កម្មវិធីផ្លាស់ប្តូរចំណេះដឹង, ជំនាញ, បទពិសោធ និង បច្ចេកវិទ្យា លើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកម្ពុជា ឱ្យកាន់តែប្រសើរឡើង ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ