ចាប់ខ្លួនជនជាតិបង់ក្លាដេស ១២នាក់ នៅខណ្ឌមានជ័យ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិបង់ក្លាដេសចំនួន ១២នាក់ ព្រមទាំងដកហូត កុំព្យូទ័រ Laptop ២គ្រឿង, ទូរសព្ទដៃចំនួន ២៣គ្រឿង, កុំព្យូទ័រ All in One ចំនួន ១៤គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
តាមការស្រាវជ្រាវបឋម សមត្ថកិច្ចសង្ស័យថា ក្រុមជននេះបានប្រើប្រាស់ទឹកដីកម្ពុជា ជាមូលដ្ឋានសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយប្រើល្បិចបោកបញ្ឆោតជនរងគ្រោះ ឱ្យបង់ប្រាក់ក្រោមរូបភាពថ្លៃសេវារដ្ឋបាល ឬការរត់ការសម្រាប់ទទួលបានប្រាក់កម្ចីក្លែងក្លាយ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធីច្បាប់៕