ព័ត៌មានជាតិ

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងពានរង្វាន់ Tripadvisor Travelers’ Choice Best of the Best 2026

image

អន្តរជាតិ៖ គេហទំព័រ TripAdvisor បានចេញផ្សាយនូវតំបន់ទេសចរណ៍កំពូលៗប្រចាំទ្វីបអាស៊ីសម្រាប់ឆ្នាំ ២០២៦។ 

ក្នុងនោះ តំបន់ទេសចរណ៍សំខាន់ៗចំនួន ៤នៅក្នុងប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់ចូលទៅក្នុងពានរង្វាន់ Tripadvisor Travelers’ Choice Best of the Best 2026 នៅក្នុងចំណោមតំបន់នៃគោលដៅទេសចរណ៍សំខាន់ៗ និងល្បីៗចំនួន ២៥ផ្សេងទៀតនាតំបន់អាស៊ី។ 

ក្នុងចំណោមនោះ

- ចំណាត់ថ្នាក់លេខ ១៖ សួនកម្សាន្ត Gardens by the Bay នៃប្រទេសសិង្ហបុរី

- ចំណាត់ថ្នាក់លេខ ២៖ ប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា

- ចំណាត់ថ្នាក់លេខ ៣៖ ប្រាសាទ Taj Mahal នៃប្រទេសឥណ្ឌា។ 

ដោយឡែក តំបន់ទេសចរណ៍និងប្រវត្តិសាស្ត្រផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ផងដែរនោះ រួមមាន៖

- ប្រាសាទបាយ័ន ជាប់ចំណាត់ថ្នាក់លេខ ១៣

- សារមន្ទីទួលស្លែង ជាប់ចំណាត់ថ្នាក់លេខ ២០

- ប្រាសាទតាព្រហ្ម ជាប់ចំណាត់ថ្នាក់លេខ ២៣ ៕

ប្រភព៖ TripAdvisor