អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ២០០គ្រួសារ នៅក្រុងសីរីសោភ័ណ
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ២០០គ្រួសារ នៅក្នុងក្រុងសិរីសោភ័ណ។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញេីរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនចំពោះប្រជានពលរដ្ឋដោយក្ដីនឹករលឹក។
លោក បន្តថា ដោយមើលឃើញអំពីភាពខ្វះខាតរបស់ប្រជាពលរដ្ឋ លោក និងក្រុមការងារក្រុង សង្តាក់ បានធ្វើការរៀបចំនូវអំណោយមានអង្ករ គ្រឿង ឧបភោគ បរិភោគ ជូនពលរដ្ឋសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយមិនទុក្ខឱ្យពលរដ្ឋណាម្នាក់ រងទុក្ខវេទនាដោយសារអត់អាហារទទួលទានឡើយ៕