សង្គម

ពលរដ្ឋសរសើរកម្លាំងកងរាជអាវុធហត្ថ ដែលតែងតែចេញអន្តរាគមន៍ទាន់ពេល នៅពេលមានករណីគ្រឿងញៀន ចោរប្លន់ ឬករណីអសន្តិសុខ នៅក្នុងមូលដ្ឋានពលរដ្ឋ

image


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តដាក់បទបញ្ជាដល់កម្លាំងកងរាជអាវុធហត្ថ ទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ចេញអន្តរាគមន៍ឱ្យបានទាន់ពេល វេលាបន្តទៀត នៅពេលកេីតមានករណីគ្រឿងញៀន ចោរប្លន់ ឬករណីអសន្តិសុខ នៅក្នុងមូលដ្ឋានពលរដ្ឋ។

ការដាក់បទបញ្ជាដូចនេះ បន្ទាប់ពីទទួលបានការកោតសរសេីរពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលកម្លាំរបស់កងរាជធាវុធហត្ថរបស់លោកបានចេញអន្តរាគមន៍យ៉ាងរហ័ស និងទាន់េលវេលាក្នុងករណីបុរសបែកថ្នាំម្នាក់បង្កហិង្សាលើក្រុមគ្រួសារ និងដុតផ្ទះខ្លួនឯង ហេីយត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន សុំកិច្ចអន្តរាគមន៍ តាមរយៈលេខទូរសព្ទបន្ទាន់ ១២៩១ នៅវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ មានករណីបុរសម្នាក់ឈ្មោះ ម៉ៅ ចំណាប់ ភេទប្រុស អាយុ៣៦ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពបង្កហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារ ព្រមទាំងដុតផ្ទះខ្លួនឯង នៅចំណុចផ្ទះលេខ៤២ ផ្លូវលេខ១៩ ភូមិ០៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ធ្វើអន្តរាគមន៍ជួយពន្លត់ភ្លើងដែលឆាបឆេះ បានទាន់ពេលវេលា ព្រមទាំងបានធ្វើការទប់ស្កាត់ និងឃាត់ខ្លួនជនបង្ក ផងដែរ។

ក្រោយហេតុការណ៍ ដ៏ភ្ញាក់ផ្អើលនេះត្រូវបានបញ្ចប់ ប្រជាពលរដ្ឋក្បែរខាងដែលទទួលរងនូវការភ័យខ្លាច និងបារម្ភពីទង្វើដុតផ្ទះរបស់ជនបង្ក អាចនឹងឆេះរាលដាលដល់ផ្ទះពួកគាត់ បានសម្តែងការថ្លែងអំណរគុណដោយក្តីរំភើបបំផុត ចំពោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចុះជួយអន្តរាគមន៍ទាន់ពេលវេលា។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញផងដែរ ប្រសិនបើបានជួបហេតុការណ៍ណាមួយ ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមហៅទូរសព្ទទៅកាន់លេខ១២៩១ ឬ អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie៕