សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីនហើយ នៅរសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៦នេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីនហើយ នៅរសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦។