ព័ត៌មានអន្តរជាតិ

មានករណីបាក់ស្រុតផ្លូវមួយកន្លែងនៅក្នុងទីក្រុងបាងកក​ នៅរសៀលថ្ងៃសៅរ៍នេះ

image


ថៃឡង់ដ៍៖ មានករណីស្រុតកំណាត់ផ្លូវមួយកន្លែងនៅជិតផ្លូវបំបែក Fai Chai លើផ្លូវ Charan Sanitwong​ ក្នុងទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃសៅរ៍នេះ នៅក្បែរមន្ទីរពេទ្យ Vichaivej ដែលបង្កឱ្យមានការរំខានដល់ការធ្វើចរាចរណ៍នៅក្នុងតំបន់នោះ។
មានសេចក្ដីរាយការណ៍ថា​ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ២:៤២ នាទីរសៀល ដោយវិទ្យុ JS100 បញ្ជាក់ថា មន្ត្រីជំនាញកំពុងចុះទៅកាន់កន្លែងកើតហេតុហើយ ។

មានការណែនាំឱ្យអ្នកបើកបរ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរឆ្លងកាត់តំបន់នោះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖​ Khaosod English