ឃាត់ខ្លួនជនសង្ស័យវៀតណាម២នាក់ និងខ្មែរម្នាក់ រួមនិងវត្ថុតាងគ្រឿងញៀនជាង១គីឡូក្រាម
ស្វាយរៀង៖ ជនសង្ស័យចំនួន៣នាក់ក្នុងនោះជនជាតិវៀតណាម២នាក់ និងខ្មែរម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកចន្ទ្រាខេត្តស្វាយរៀងឃាត់ខ្លួន នៅដគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ដោយ អនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកចន្ទ្រា នៅចំណុចគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានឃាត់រថយន្តសង្ស័យមួយគ្រឿង ដែលបានសុីឈ្នួលដឹក គ្រឿងញៀន បើកបរដោយជនជាតិខ្មែរម្នាក់ ឃាត់ខ្លួនយកមកសាកសួរ។
ប្រភពបានបន្តទៀតថា អ្នកបើកបរជនជាតិខ្មែរ បានឆ្លើយសារភាព និងអនុវត្តន៍តាម វិធានការណ៍ ជំនាញឈានទៅដល់ការឃាត់ ខ្លួនបក្សពួកចាំទទួលគ្រឿងញៀនចំនួន ២នាក់បន្ថែមទៀត ជាជនជាតិវៀតណាម ។
វត្ថុតាងរួមនិងជនសង្ស័យដកហូតមាន៖ គ្រឿងញៀន ចំនួន ១.២៦២,២៨ក្រាម រថយន្ត ១គ្រឿង ទូរសព្ទ ៣គ្រឿង និង ប្រើប្រាស់មួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់រួចរាល់៕
អត្ថបទ៖ មិន ភក្តី