ព័ត៌មានជាតិ

ជនបរទេសសរុបជិត ១ពាន់នាក់ មាន ១៦សញ្ជាតិ កំពុងត្រូវបានរៀបចំនិតីវិធីបណ្តេញចេញពីកម្ពុជា

image

តាកែវ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១០ ខែឧសភា បានទទួលជនបរទេសសរុប ៩៩៤នាក់ ស្រី ៧៤នាក់ យកទៅដាក់នៅមណ្ឌលត្រៀមបណ្តេញចេញបាទី ដើម្បីរៀបចំនីតិវិធីបន្ត។ នេះបើយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ 

ជនបរទេសទាំងនេះ ទទួលបានពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងព្រះសីហនុ ដែលជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) លួចស្នាក់នៅខុសច្បាប់ និងអនុវត្តទោសចប់។

ជនបរទេសទាំងនេះ មាន ១៦សញ្ជាតិ រួមមាន ចិន ចិនតៃវ៉ាន់ ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន វៀតណាម ប៉ាគីស្ថាន បង់ក្លាដេស នេប៉ាល់ ឥណ្ឌា កេនយ៉ា ហ្គាណា លីបេរីយ៉ា និងកូរ៉េខាងត្បូង៕ 

អត្ថបទ៖ សុភ័ស្ស