យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងពលរដ្ឋជាង ២ពាន់នាក់ ទទួលបានប្រាក់ចំណូលសមរម្យ ក្រោយទទួលបានការបណ្តុះបណ្តាលជំនាញពីវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស
ភ្នំពេញ៖ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ២ពាន់កន្លែងដល់ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។
បើយោងតាមរបាយការណ៍ពីវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៤ ដល់ត្រីមាសទី១ឆ្នាំ២០២៦នេះ គ្រឹះស្ថានបានផ្ដល់អាហារូបករណ៍ជូនសិស្សសរុប ២,៣៥៥នាក់ ក្នុងនោះ មានយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ៦១នាក់ បានចុះឈ្មោះចូលរៀនជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី។
ជាមួយគ្នានេះ វិទ្យាស្ថាន មានមុខជំនាញសរុបចំនួន ៩ រួមមាន សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំនិងជួសជុលបរិក្ខាអេឡិចត្រូនិក, ការងារកំបោរ, ការដំឡើងពុម្ភ, ការដំឡើងបណ្ដាញបំពង់ទឹក និងការដំឡើងម៉ូទ័រក្នុងអគារ។
សិស្សានុសិស្សអាចបន្តចុះឈ្មោះបាននៅក្នុងកម្មវិធី App TVET 1.5M ដោយខ្លួនឯងក៏បាន និងសម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៨៥៩ ៩៣៤/ ០១០ ៧៨៧ ៧០៩/ ០៦៩ ៦៦៥ ៨៨៩/ ឬអញ្ជើញមកសិស្សនៃវិទ្យាស្ថានដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌមសែនសុខ រាជធានីភ្នំពេញ៕