ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌ៧មករា​ ជួបសំណេះសំណាលជាមួយក្រុមគ្រួសារសាច់ញាតិវីរកងទ័ពជួរមុខ

image

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ​ លោក ថេង សុថុល អភិបាលខណ្ឌ រួមនឹងមន្រ្តីក្រោមឱវាទខណ្ឌ​ សង្កាត់ ទាំង៨ ជួបសំណេះសំណាលជាមួយក្រុមគ្រួសារសាច់ញាតិរបស់ វីរកងទ័ពជួរមុខ ដែលមានលំនៅដ្ឋាននៅក្នុងខណ្ឌ៧មករា ចំនួន​ ៣៦គ្រួសារ។

បន្ទាប់ពីជួបសំណេះសំណាលរួចលោកអភិបាលខណ្ឌបាននាំយកអំណោយរបស់សប្បុរសជនចែកជូនគ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារមានជីវភាពខ្វះខាតផងដែរ៕


អត្ថបទ៖​ រដ្ឋ រង្សី