សង្គម

ករណីឃាតកម្មនៅខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ២នាក់

image


កំពង់ឆ្នាំង៖ នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្នុផ្ទះ ឈ្មោះ នី រ៉វី ភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កើតមានករណីឃាតកម្ម១ ( កាប់នឹងពូថៅ ) បង្ករឡើងដោយជនសង្ស័យចំនួន២នាក់ ឈ្មោះ នី រ៉វី ភេទ ប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរឥស្លាម ភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច (ឃាត់ខ្លួន) និងជនរងគ្រោះឈ្មោះ សុះ សាលី អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរឥស្លាម ភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច (ស្លាប់)
            
វត្ថុតាងមាន ពូថៅចំនួន២ដេីម ទ្រនាប់ជើង២ គូ។ ចំពោះដំណើររឿង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៩.៤០នាទី នៅចំណុចផ្ទះ ឈ្ម្មោះ សេី សុនី ហៅ អៃ ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្តិតនៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច មានការជួបជុំមនុស្សចំនួន៤នាក់ ផឹកស្រាថ្នាំអត់ចំនួន ២លីត្រ ក្នុងនោះមាន ឈ្មោះ នី ណាសុី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច, ឈ្មោះ សេី សុនី ហៅអៃ ភេទប្រុស អាយុ៦១ ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពហើយត្រឡាច ( ម្ចាស់ផ្ទះ ), ឈ្មោះ ជួប  សុ ភ័ក្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង, ឈ្មោះ សុះ អាលី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង៉ត្រឡាច។ អ្នកទាំង៤ ជួបជុំគ្នាអង្គុយផឹកស្រាថ្នាំ និងស្រាបៀរ នៅលើគ្រែផ្នែកខាងមុខផ្ទះ ឈ្មោះ សើ សុនី ( អៃ ) នៅពេលកំពុងផឹកសុីឃើញ ឈ្មោះ នី ណាសុី មានកាំបិតតាំងតោសៀតនឹងចង្កេះខាងឆ្វេង ក្រោយមកឈ្មោះ សុះ សាលី (ជនរងគ្រោះស្លាប់) មកដល់ផ្ទះ ឈ្មោះ សើ សុនី ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ហើយបានឌឺដងឲ្យ ឈ្មោះ នី រ៉ វី (ជនសង្ស័យ) ដែលកំពុងដេកលើអង្រឹងមុនផ្ទះរបស់ខ្លួនមានចំងាយពីកន្លែងផឹកប្រមាណ៥ម៉ែត្រ ពីទីតាំងអង្គុយផឹក ក្រោយមកមានប្រជាការពារ និងឈ្មោះ សើ សុនី បានឃាត់បំបែក ឈ្មោះ នី រ៉ាវី និង ឈ្មោះ សុះ សាលី ឲ្យទៅផ្ទះមួយសន្ទុះក្រោយមក ឈ្មោះសុះ សាលី បានមកដល់កន្លែងកើតហេតុហើយដើសំដៅទៅរក ឈ្មោះ នី រ៉វី បន្ទាប់មកប្រជាការពារឲ្យ ឈ្មោះ នី រ៉ាវី ចូលផ្ទះ ឈ្មោះ នី រ៉ាវី បិទភ្លើងមុខផ្ទះដើរចូលក្នុងផ្ទះអង្គុយលើសាឡុង ភ្លាមនោះ ឈ្មោះ សុះ អាលី បានដើរចូលទៅក្នុងផ្ទះ ឈ្មោះ នី រ៉វី ដៃមានកាន់ពូថៅ១ដើរចូលទៅក្នុងផ្ទះ ឈ្មោះ នី រ៉វី កាប់ ឈ្មោះ នី រ៉វី កាប់ចំនួន១ពូថៅចំពីលេីក្បាលបណ្តាលឲ្យរងរបួស ក៏កើតមានការប្រវាយគ្នារវាង ឈ្មោះ សុះ សាលី និង ឈ្មោះ នី រ៉វី រត់ទៅយកពូថៅរបស់ខ្លួនដែលទុកនៅកន្លែងដាំបាយកាប់ទៅលេី ឈ្មោះសុះ អាលី ចំនួន១ពូថៅចំក្រោមគុមត្រចៀកខាងឆ្វេងបណ្តាលឱ្យស្លាប់នៅក្នុងកន្លែងកើតហេតុ (ផ្ទះឈ្នោះនី រ៉ វី ) ចំណែក ឈ្មោះ នី រ៉វី បានបោះពូថៅបង្ករហេតុនឹងជន្ដើមុខផ្ទះកើតហេតុរួចជិះម៉ូតូទៅឲ្យពេទ្យលៀង និងដេរបួសចំនួន២ ថ្នេរ។
   
ក្រោយទទួលបានរបាយការណ៍អំពីហេតុការខាងលើសមត្ថកិច្ចបានទៅមន្ទីរពេទ្យនាំខ្លួនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីធ្វើការស្រាវជ្រាវករណីឃាតកម្មនេះ៕