ព័ត៌មានជាតិ

ទៅលើកុមារអាយុ ៥ឆ្នាំម្នាក់ នៅខេត្តកណ្តាល សមត្ថកិច្ចជំនាញរកឃើញស្ត្រីម្នាក់ទៀតជាប់ពាក់ព័ន្ធ

image

កណ្តាល៖ យោងតាមលទ្ធផលនៃការស៊ើបអង្កេតបន្ត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងចោទប្រកាន់ជនសង្ស័យទីពីរម្នាក់ទៀត ពាក់ព័ន្ធនឹងករណីឃាតកម្ម ផ្តើមឡើងពីការជំរិតទារប្រាក់ ទៅលើកុមារអាយុ ៥ឆ្នាំម្នាក់ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនបន្ថែមនេះ គឺជាស្ត្រីអាយុ ២៧ឆ្នាំ ត្រូវជាភរិយារបស់ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់ និងឈានដល់ការសម្លាប់ក្មួយស្រីបង្កើតរបស់ខ្លួន។។ ការឃាត់ខ្លួននេះ គឺជាលទ្ធផលនៃកិច្ចប្រតិបត្តិការយ៉ាងសកម្ម និងហ្មត់ចត់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ។ 

ដើម្បីឈានដល់ការចាប់ខ្លួនបន្ថែមនេះ សមត្ថកិច្ចជំនាញបានបន្តពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ទៅលើភស្តុតាង និងអង្គហេតុជុំវិញការស្លាប់របស់ជនរងគ្រោះ។ 

ជនសង្ស័យជាស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីអនុវត្តនីតិវិធីចោទប្រកាន់ជាផ្លូវការពីបទ «ចាប់ជំរិតនិងឃាតកម្មលើកុមារ»។