ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យគ្រឿងញៀន ១០នាក់បន្ទាយមានជ័យ រួចបញ្ជូនបន្តទៅតុលាការ

image

បន្ទាយមានជ័យ៖ សមត្ថកិច្ចក្រុងប៉ោយប៉ែត នៅយប់ ថ្ងៃ ទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦ បានចុះប្រតិបត្តិការបង្រ្កាប ករណី ជួញដូរ និង ចែកចាយ គ្រឿងញៀន ចំនួន ២ករណី ក្នុង ថ្ងៃ តែ មួយ និងឃាត់ខ្លួនមនុស្ស ប្រុស ស្រី បានចំនួន១០នាក់ ក្នុងភូមិសា្រស្តក្រុងប៉ោយប៉ែត ។ 

ប្រតិបត្តិការនេះធ្វើឡើងក្រោមកិច្ចសម្របសម្រួលនីតិវិធី ដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ចំពោះសម្ភារៈ និង វត្ថុ តាង ចាប់ បាន រួម មាន ថ្នាំកញ្ចប់ ពណ៌ ខៀវ រូប សេះ PORSCHEចំនួន ៦កញ្ចប់ , ថ្នាំ កញ្ចប់ រូប នាគ ពណ៌ មាសPORSCHEចំនួន១កញ្ចប់ , ថ្នាំ កញ្ចប់ ពណ៌ ខ្មៅ PURBERRYចំនួន ១កញ្ចប់ , ថ្នាំ គ្រាប់ ពណ៌ ផ្កាឈូក (ប្រភេទ ក្រវី)ចំនួន ៦៥គ្រាប់ , ម្សៅ ក្រាមថ្លា១៧ថង់តូច, ថ្នាំ គ្រាប់ ពណ៌ ក្រហម ចំនួន ៥គ្រាប់ ជញ្ជីង ១គ្រឿង , ទូរសព្ទ ដៃ ចំនួន ១០គ្រឿង និង សម្ភារសម្រាប់ ច្រក និង ប្រេីប្រាស់ គ្រឿងញៀន មួយ ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕