ព័ត៌មានជាតិ

ជនជាតិចិន និងវៀតណាម ៤៥៧នាក់បន្ថែមទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

image

ភ្នំពេញ៖ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបន្តធ្វើការបណ្តេញជនជាតិចិន និងជនជាតិវៀតណាម ៤៥៧នាក់ (ស្រី៤៤នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់នៅកម្ពុជា។ ក្នុងនោះជនជាតិចិន ៣៣០នាក់ (ស្រី៨នាក់) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនជាតិវៀតណាមចំនួន ១២៧នាក់ (ស្រី៣៦នាក់) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នរគបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ។

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែង៕