លោកអភិសន្ដិបណ្ឌិត ស សុខា និងភរិយា ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាព លោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាលស្រុកកៀនស្វាយ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
កណ្ដាល៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពលោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបាន និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្នុងនោះ ក៏បាននាំយកថវិកាមួយចំនួន ជូនក្រុមគ្រួសាររបស់លោកអនុសេនីយ៍ឯក ជិន លីណា ដើម្បីជួយសម្រួលដល់ការចំណាយថ្លៃពេទ្យផងដែរ។
លោកអនុសេនីយ៍ឯក ជិន លីណា បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្មការពារប្រតិភូជាតិជាន់ខ្ពស់ នៅតាមដងផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦៕