ព័ត៌មានអន្តរជាតិ

លោក ពុទីន បង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន និងមើលឃើញពីសក្តានុពលគ្មានដែនកំណត់ក្នុងនាមជាដៃគូ

image

ចិន៖ នៅក្នុងខ្សែវីដេអូមួយមុនពេលធ្វើដំណើរមកដល់លោក ពុទីន បង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន និងមើលឃើញពីសក្តានុពលគ្មានដែនកំណត់ក្នុងនាមជាដៃគូ

 
ចិន៖ នៅក្នុងខ្សែវីដេអូមួយមុនពេលធ្វើដំណើរមកដល់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន បានផ្ញើសារពិសេសដែលទាក់ទាញចិត្តប្រជាជនចិន កាលពីយប់ថ្ងៃចន្ទ ដោយលើកសរសើរថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិននាពេលបច្ចុប្បន្ន បានឈានដល់កម្រិតកំពូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក។ លោកបញ្ជាក់ថា ទំនាក់ទំនងនេះឈរលើមូលដ្ឋាននៃការទុកចិត្តគ្នា និងការត្រៀមខ្លួនគាំទ្រគ្នាលើផលប្រយោជន៍ស្នូល ដូចជាការការពារអធិបតេយ្យភាពជាតិជាដើម ។
 
លោក ពុទីន បានបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរលង់របស់ចិន ព្រមទាំងមានបំណងចង់ជំរុញឱ្យប្រជាជាតិទាំងពីរមានភាពជិតស្និទ្ធ និងយល់ចិត្តគ្នាកាន់តែខ្លាំង។ លោកបានវាយតម្លៃខ្ពស់ចំពោះប្រធានាធិបតី ស៊ី ជីនពីង ដែលតែងតែរក្សាការប្តេជ្ញាចិត្តក្នុងភាពជាដៃគូរយៈពេលវែង ដែលជួយឱ្យមហាអំណាចទាំងពីរអាចដាក់ចេញ និងសម្រេចបាននូវគោលដៅធំៗជាច្រើនសម្រាប់អនាគត ។
 
មេដឹកនាំរុស្ស៊ីលើកឡើងផងដែរអំពីផ្នែកសេដ្ឋកិច្ច និងស្ថិរភាពសកលលោក ដោយលោកបានបង្ហើបថា ទំហំពាណិជ្ជកម្មទ្វេភាគី បានហក់ឡើងហួសពី ២០០ ពាន់លានដុល្លាររួចទៅហើយ ដោយការទូទាត់ស្ទើរតែទាំងអស់លែងពឹងផ្អែកលើលុយដុល្លារ ពោលគឺប្រើប្រាស់តែលុយជាតិរៀងៗខ្លួន។ លោកសង្កត់ធ្ងន់ថា សម្ព័ន្ធភាពចិន-រុស្ស៊ី មិនមែនបង្កើតឡើងដើម្បីប្រឆាំងនឹងបក្សពួកណាមួយឡើយ ប៉ុន្តែធ្វើឡើងដើម្បីការពារច្បាប់អន្តរជាតិ និងបង្កើតតុល្យភាពសន្តិភាពសកល ។
 
គួររម្លឹកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ នាថ្ងៃទី១៩-២០ ខែឧសភា របស់លោក ពុទីន នាពេលនេះ ធ្វើឡើងដោយដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងរដ្ឋមន្ត្រីសំខាន់ៗរបស់រុស្ស៊ី រួមមានទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប្រធានក្រុមហ៊ុនយក្សៗជាច្រើនរូប ទៅកាន់ប្រទេសចិន។ យោងតាមប្រភពពីវិមានក្រឹមឡាំង ជំនួបកំពូលនៅទីក្រុងប៉េកាំងនេះ នឹងជជែកពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រដ៏រសើបៗ និងត្រៀមចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរួមគ្នាប្រមាណជា ៤០ ច្បាប់ឯណោះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT/ VIORY | រូបភាព៖ Screenshot from RT's video/ BBC on Microsoft Bing. ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន បានផ្ញើសារពិសេសដែលទាក់ទាញចិត្តប្រជាជនចិន កាលពីយប់ថ្ងៃចន្ទ ដោយលើកសរសើរថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិននាពេលបច្ចុប្បន្ន បានឈានដល់កម្រិតកំពូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក។ លោកបញ្ជាក់ថា ទំនាក់ទំនងនេះឈរលើមូលដ្ឋាននៃការទុកចិត្តគ្នា និងការត្រៀមខ្លួនគាំទ្រគ្នាលើផលប្រយោជន៍ស្នូល ដូចជាការការពារអធិបតេយ្យភាពជាតិជាដើម ។

 

លោក ពុទីន បានបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរលង់របស់ចិន ព្រមទាំងមានបំណងចង់ជំរុញឱ្យប្រជាជាតិទាំងពីរមានភាពជិតស្និទ្ធ និងយល់ចិត្តគ្នាកាន់តែខ្លាំង។ លោកបានវាយតម្លៃខ្ពស់ចំពោះប្រធានាធិបតី ស៊ី ជីនពីង ដែលតែងតែរក្សាការប្តេជ្ញាចិត្តក្នុងភាពជាដៃគូរយៈពេលវែង ដែលជួយឱ្យមហាអំណាចទាំងពីរអាចដាក់ចេញ និងសម្រេចបាននូវគោលដៅធំៗជាច្រើនសម្រាប់អនាគត ។

 

មេដឹកនាំរុស្ស៊ីលើកឡើងផងដែរអំពីផ្នែកសេដ្ឋកិច្ច និងស្ថិរភាពសកលលោក ដោយលោកបានបង្ហើបថា ទំហំពាណិជ្ជកម្មទ្វេភាគី បានហក់ឡើងហួសពី ២០០ ពាន់លានដុល្លាររួចទៅហើយ ដោយការទូទាត់ស្ទើរតែទាំងអស់លែងពឹងផ្អែកលើលុយដុល្លារ ពោលគឺប្រើប្រាស់តែលុយជាតិរៀងៗខ្លួន។ លោកសង្កត់ធ្ងន់ថា សម្ព័ន្ធភាពចិន-រុស្ស៊ី មិនមែនបង្កើតឡើងដើម្បីប្រឆាំងនឹងបក្សពួកណាមួយឡើយ ប៉ុន្តែធ្វើឡើងដើម្បីការពារច្បាប់អន្តរជាតិ និងបង្កើតតុល្យភាពសន្តិភាពសកល ។

 

គួររម្លឹកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ នាថ្ងៃទី១៩-២០ ខែឧសភា របស់លោក ពុទីន នាពេលនេះ ធ្វើឡើងដោយដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងរដ្ឋមន្ត្រីសំខាន់ៗរបស់រុស្ស៊ី រួមមានទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប្រធានក្រុមហ៊ុនយក្សៗជាច្រើនរូប ទៅកាន់ប្រទេសចិន។ យោងតាមប្រភពពីវិមានក្រឹមឡាំង ជំនួបកំពូលនៅទីក្រុងប៉េកាំងនេះ នឹងជជែកពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រដ៏រសើបៗ និងត្រៀមចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរួមគ្នាប្រមាណជា ៤០ ច្បាប់ឯណោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ RT/ VIORY | រូបភាព៖ Screenshot from RT's video/ BBC on Microsoft Bing.