លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ប្រកាសទទួលស្គាល់សមាសភាពក្រុម ការងារ ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បះ
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រ សិល្ប: ដែលនឹងប្រព្រឹត្តិទៅនៅសាលសន្និសីទចតុមុខ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកា គណៈអចិន្រ្តៃយ៍ និងសមាជិកសមាជិកាគណៈ កម្មាធិការកណ្តាល ព្រមទាំង សមាជិក សមាជិកា ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ប្រមាណជាង ៥០០រូប ។
លោក ហ៊ឺ វឺរ: ប្រធានការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌ និងវិចិត្រសិល្ប: បានរាយការណ៍សង្ខេបពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.។
យោងតាមសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារ ស.ស. យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ដែលមានប្រធាន ១រូប អនុប្រធាន ៩រូប ព្រមទាំងសមាជិក សមាជិកាសរុបចំនួន ២៨៨នាក់។
បន្ទាប់ពីទទួលបានការតែងតាំង លោកស្រី ឆន រតនា ជាសមាជិកាក្រុមការងារ ស.ស.យ.ក. វិស័យវប្ប ធម៌ និងវិចិត្រសិល្ប: បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ ស.ស.យ.ក ដើម្បីចូលរួមកសាងនៅគ្រប់សកម្មភាពការងារស្មគ្រ័ចិត្ត និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌ និងវិចិត្រសិល្ប: ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតបន្ថែមទៀត៕
អត្ថបទ៖ វង សុភ័ក្ត្រ