ចាប់ខ្លួន មេការ និងថៅកែហាង «សំនៀងតារា២» សង្ស័យអ្នកសម្របសម្រួលសេវាផ្លូវភេទលើអនីតិជន
ភ្នំពេញ៖ ការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឡោមព័ទ្ធ និងបង្ក្រាបទីតាំងភោជនីយដ្ឋាន១កន្លែង ដែលមាន KTV ជ្រកក្រោមស្លាកយីហោ សំនៀងតារា II កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ស្ថិតក្នុងមូលដ្ឋាន ខណ្ឌសែនសុខ។ ប្រតិបត្តិការនោះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យសំខាន់ៗ រួមមាន មេការ ឈ្មោះ រត្ន ដែលជាមុខសញ្ញាដើរមុខគេ និងល្បីខាងរៀបចំ សម្របសម្រួលសេវាផ្លូវភេទលើកុមារ និងយុវជនក្រោមអាយុ ១៨ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងការជួញដូរ និងសម្របសម្រួលសេវាផ្លូវភេទលើអនីតិជន៕