តួលេខអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៧,៨ រិចទ័រ នៅហ្វីលីពីន កើនដល់ ៤៦នាក់
ហ្វីលីពីន៖ ចំនួនអ្នកបាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៨ រិចទ័រ នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៤៦នាក់ហើយ ខណៈចំនួនអ្នកបាត់ខ្លួនបានហក់ឡើងដល់ ១៧នាក់ បន្ទាប់ពីការរញ្ជួយដីកាលពីដើមសប្តាហ៍នេះ បានបង្កឱ្យមានការបាក់រលំអគារជាច្រើនកន្លែង រអិលបាក់ដី និងការគំរាមកំហែងពីរលកយក្សស៊ូណាមិនៅទូទាំងកោះមីនដាណាវ ។
ក្រុមអ្នកជួយសង្គ្រោះទើបតែបានទាញយកសាកសពបុគ្គលិកម្នាក់ ចេញពីក្រោមគំនរបាក់បែកនៃផ្សារទំនើបមួយកន្លែង នៅក្នុងទីក្រុង ជេណេរ៉ាល់ សាន់តូស បន្ទាប់ពីក្តីសង្ឃឹមចុងក្រោយត្រូវរលាយសូន្យ ដោយសារតែឧបករណ៍ចាប់សញ្ញាជីវិតធ្លាប់ចាប់បានចលនាបេះដូងខ្សោយៗ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់មុនពេលក្រុមការងារទៅដល់បាត់ទៅហើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP | រូបភាព៖ Reuters/Noel Celis