សង្គម

លោករដ្ឋមន្ត្រី សុខ សូកេន ដឹកនាំកិច្ចប្រជុំពិនិត្យ និងតាមដានវឌ្ឍនភាពការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់របស់អគ្គនាយកដ្ឋានអធិការកិច្ច

image


ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃទី១០ ខែមិថុនានេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការរៀបចំឯកសារពាក់ព័ន្ធការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ របស់អគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានអធិការកិច្ច។

ក្នុងឱកាសនោះ អង្គប្រជុំបានស្តាប់នូវរបាយការណ៍រួមរបស់អគ្គនាយកដ្ឋានអធិការកិច្ច និងបទបង្ហាញយ៉ាងលម្អិតពីសំណាក់ថ្នាក់ដឹកនាំរបស់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអធិការកិច្ចទាំងអស់ ព្រមទាំងមានការចូលរួមផ្តល់មតិយោបល់យ៉ាងផុសផុលពីថ្នាក់ដឹកនាំពាក់ព័ន្ធនឹងឯកសារខាងលើនេះ។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំក្នុងការរៀបចំឯកសារដ៏មានសារៈសំខាន់នេះឡើង។

លោករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើលទ្ធផលការងារ និងខិតខំពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត៕