ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន កោតសរសើ រអភិបាលខេត្ដបន្ទាយមានជ័យ ដែលគ្រប់គ្រងស្ថានភាពបានល្អប្រសេីរ ក្នុងគ្រាដែលខេត្ដនេះរងការឈ្លានពានពីយោធាថៃ

image

បន្ទាយមានជ័យ ៖ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែនប្រមុខរដ្ឋស្ដីទីកម្ពុជា បានថ្លែងកោតសរសេីរ និងទទួលស្គាល់នូវសមត្ថភាពរបស់អភិបាលខេត្ដបន្ទាយមានជ័យដែលដឹកនាំដោយលោក អ៊ុំ រាត្រី បានគ្រប់គ្រងស្ថានភាពបានយ៉ាងល្អប្រសេីរ ក្នុងគ្រាដែលខេត្ដបន្ទាយមានជ័យ បានទទួលរងផលបះពាល់ដោយសារការឈ្លានពានពីសំណាក់យោធាថៃ។

មានប្រសាសន៍ បែបនេះ នាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០២៦ នាសាលាខេត្ដបន្ទាយមានជ័យ ដែលមានសមាជិកសមាជិកាប្រមាណជាង១.០០០នាក់។

សម្ដេច តេជោ បន្ដថា ទោះបីខេត្ដបន្ទាយមានជ័យ រងផលប៉ះពាល់ពីការឈ្លានពានរបស់យោធាថៃក្ដី ក៏ខេត្ដនេះនៅតែអាចបន្ដសកម្មភាពសេដ្ឋកិច្ច ទៅមុខ បាន ហេីយការដឹកនាំគ្រប់គ្រង់ មេីលថែរប្រជាពលរដ្ឋនៅក្នុងខេត្ដ សម្ដេចបានមេីលឃេីញពីភាពរហ័សរហួន របស់លោក អ៊ុំ រាត្រី ដែលជាអភិបាលខេត្ដ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល។

សូ មជម្រាបថា ក្នុងអំឡុងពេលមានសង្គ្រាមនៅតាមបន្ទាត់ព្រំដែន អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានដឹកនាំបញ្ជាផ្ទាល់ និងធ្វើសកម្មភាពយ៉ាងសកម្មដើម្បីការពារអាយុជីវិត សុវត្ថិភាព និងលំនឹងជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះ ដែលកន្លងមកបបា នធ្វេីសកម្មភាពយ៉ាងឆាប់រហ័ស ក្នុងការជម្លៀសជាបន្ទាន់ចុះជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋស៊ីវិល រួមមានកុមារ មនុស្សចាស់ និងស្ត្រី ចេញពីតំបន់ប្រយុទ្ធគ្នាដែលមានហានិភ័យខ្ពស់។

ស្របជាមួយគ្នានេះ រដ្ឋបាលខេត្ដតែងនាំយកស្បៀងអាហារបម្រុងចាំបាច់ ទៅចែកជូនគ្រួសារភៀសសឹកដើម្បីកុំឱ្យពួកគាត់ខ្វះខាតអាហារប្រចាំថ្ងៃ
និងការសម្របសម្រួលសាងសង់ផ្ទះបណ្តោះអាសន្ន៖ ចាត់ចែងរៀបចំផ្ទះអតីតយុទ្ធជន និងដីធ្លីដែលជាជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋភៀសសឹកបានស្នាក់នៅ ជុំវិញការការពារសន្តិសុខដីធ្លី លោក តែងចុះជួបសំណេះសំណាលផ្ទាល់ជាមួយអ្នកភូមិនៅតាមតំបន់ព្រំដែន (ដូចជា ភូមិព្រៃចាន់ ភូមិជោគជ័យ) ដើម្បីក្តាប់ស្ថានការណ៍ បន្ធូរបន្ថយការភ័យខ្លាច និងធានាថាគ្រួសាររងគ្រោះមិនត្រូវបានបោះបង់ចោល៕

អត្ថបទ ៖ ឈឹម ធីតា រូបភាព៖ ប៉ក់ សុឃីមម