ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចាប់គោយន្តកន្ត្រៃ ៤គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើ
សៀមរាប៖ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានឃាត់ចាប់គោយន្តកន្ត្រៃ ចំនួន ៤គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅត្រង់ចំណុចភូមិកព្ចាន់រុន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។
ប្រតិបត្តិការនេះបានដកហូតវត្ថុចាប់យក គោយន្តកន្ត្រៃ ចំនួន៤គ្រឿង, ឈើអារប្រភេទលេខ៣ (ចំបក់) សរុបចំនួន៤ម៉ែត្រត្រីគុណ១០៥។
ចំពោះវត្ថុចាប់យកទាំងអស់ ត្រូវបានយកទៅថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ ស្ថិតនៅក្នុងភូមិស្រែពោធិ៍ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕