សហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ៖ «មួយដំណក់នៃទឹកចិត្តសប្បុរសធម៌ ផ្តល់ឈាមសង្គ្រោះជីវិត»
ភ្នំពេញ៖ លោក សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុង«ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម» ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពី៖
ក្នុងឱកាសនោះ លោក សុះ មុះសិន មានប្រសាសន៍ថា ការរៀបចំទិវានេះឡើង គឺក្នុងគោលបំណងបំផុសស្មារតី និងការយល់ដឹងជាថ្មីដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យបន្តចូលរួមយ៉ាងសកម្មក្នុងចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
លោក បានលើកឡើងថា ស.ស.យ.ក. តែងតែជំរុញ និងលើកទឹកចិត្តដល់សមាជិក សមាជិកា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមើលឃើញពីតម្លៃនៃការលះបង់នេះ ព្រោះការបរិច្ចាគឈាមមិនត្រឹមតែជាសកម្មភាពសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមក្នុងការជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការស្តែងចេញនូវស្មារតីសាមគ្គីភាព ឯកភាពជាតិ និងការរួមសុខរួមទុក្ខជាមួយគ្នាយ៉ាងពិតប្រាកដនៅក្នុងសង្គមជាតិ។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាល ក៏ដូចជាមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហការយ៉ាងស្អិតល្មួត និងបង្កលក្ខណៈងាយស្រួល ឱ្យយុវជន និងសប្បុរសជនបានបំពេញកាតព្វកិច្ចមនុស្សធម៌ដ៏មានតម្លៃនេះផងដែរ៕
អត្ថបទ៖ វង សុភ័ក្ត្រ