សម្តេចតេជោ ហ៊ុន សែន៖គ្រប់មុខទំនិញទាំងអស់ ដែលនាំចូលឆ្លងកាត់ព្រំដែនគោកកម្ពុជា-ថៃ គឺទំនិញខុសច្បាប់ និងបញ្ជាឱ្យប្រមូលផ្តុំចាត់វិធានការលើទំនិញ ព្រោះមិនអាចបិទព្រំដែនគោកហើយ ទំនិញចូលបាននោះឡើយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ ត្រូវប្រមូលផ្តុំចាត់វិធានការលើទំនិញ ដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ។
បង្ហោះសារលើបណ្តាញទំនាក់ទំមនងសង្គម, សម្តេចតេជោ បានសរសេរថា “អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ ឬជាការបំពាន ឬជាអំពើពុករលួយ ឬជាប្រមាថជាតិសាសន៍ឯង ពីសំណាក់មន្ត្រីខិលខូច និងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗ បាននាំចូលមកប្រើប្រាស់នៅកម្ពុជា។
ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅទៀត ខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា.ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។
សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ ឬត្រូវច្បាប់ ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រ និងផ្លូវអាកាសតាម(ព្រលានយន្តហោះ) ភាគីទាំង២កម្ពុជា.ថៃនៅដំណើការជាធម្មតា។ ត្រូវប្រមូលផ្តុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិន
អាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ និងសូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់
ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សាកម្ពុជា។ម្យ៉ាងទៀត ប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។
អ្នកប្រើប្រាស់ គឺជាចៅហ្វាយ កុំមានប្រាក់ទិញហើយទុកឲ្យគេមើលងាយ ទាំងសាមុីខ្លួន ទាំងជាតិសាសន៍៕
អត្ថបទ៖ សន ពិសិដ្ឋ