សង្គម

អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរួចរាល់ក្នុងការរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា

image


ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដេីម្បី បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្តារប្រព័ន្ធលូ ស្តារប្រឡាយ ជាច្រើន ខ្សែ និងកសាងស្ថានីយ៍មូមទឹកជា បន្តបន្ទាប់ នៅជាយរាជធានីភ្នំពេញបានរួចរាល់ហេីយ។ ទន្ទឹមនេះក៏បានបន្តការងារស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងជាច្រើនខ្សែទៀតនៅក្នុងមូលដ្ឋានខណ្ឌចំនួន ៥ នៅកណ្តាលរាជធានីភ្នំពេញ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា លោក ឯក ឃុនដឿន អភិបាលរងរាជនីភ្នំពេញ បានចុះស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយប្រើប្រាស់រថយន្តចំនួន ១២គ្រឿង។

លោក ឯក ឃុនដឿន មានប្រសាសន៍ថា តាមកាេណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យអាជ្ញាធរខណ្ឌទាំង៥នៅកណ្តាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូង លូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់ ដោយចាប់ផ្តើមពីខណ្ឌដញនពេញមុនគេ។ ចំពោះខណ្ឌដូនពេញ រដ្ឋបាល រាជធានីភ្នំពេញ នឹងចាប់ ផ្តើម ស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងចំនួន ១០ខ្សែ ក្នុងនោះរួមមាន ផ្លូវលេខ២៤០ សងខាងផ្លូវប្រវែង ១,៧៦០ម៉ែត្រ, ផ្លូវលេខ៤៧ សងខាងផ្លូវ ប្រវែង ២,០៣០ម៉ែត្រ, ផ្លូវលេខ១៥៤ សងខាងផ្លូ វ ប្រវែង ២,៥៦១ម៉ែត្រ, ផ្លូវលេខ៩០ សងខាងផ្លូវប្រវែង១,៦៩៦ម៉ែត្រ, ផ្លូវលេខ៦៣ ប្រវែង៥៦០ម៉ែត្រ, ផ្លូវលេខ១៧៨ សងខាងផ្លូវប្រវែង១,៣១០ម៉ែត្រ, ផ្លូវលេខ៨៨ ប្រវែង៦៨៩ម៉ែត្រ, ផ្លូវលេខ១៤៨ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ, ផ្លូវលេខ១៤៤ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ , និង ទរទឹកភ្លៀងនៅជ្រុងខាងជើងនិងខាងលិចផ្សារ កណ្តាល ប្រវែង៣០២ម៉ែត្រ។

សូមបញ្ជាក់ថា ក្រោយបញ្ជប់ការងារនៅខណ្ឌដូនពេញហើយ អាជ្ញាធរនឹងបន្តទៅខណ្ឌ ៤ទៀត ហេីយអាជ្ញាធរក៏បាន អំពាវនាវដល់ប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាន អនាម័យ និង បរិស្ថានស្អាត ព្រមទាំង អាច បញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ ផងដែរ៕