សង្គម

កូនក្តាមសេះជិត ១លានក្បាល ត្រូវបានលែងចូលទៅសមុទ្រ ក្នុងខេត្ត កំពត ដើម្បីបង្កើនធនធានជលផល សំដៅរួមចំណែក លើក កម្ពស់ជីវភាពរស់នៅសហគមន៍នេសាទ

image


កំពត៖ ក្រសួងកសិកម្ម បានធ្វើការលែងកូនក្តាម សេះ ចំនួនជាង ៨សែនក្បាល ចូលទៅក្នុងតំបន់សមុទ្រ នៃសហគមន៍ នេសាទចំនួន៥ នៅខេត្តកំពត មានដូចជាសហគមន៍នេសាទ ព្រែក ត្នោត ត្រពាំងរពៅ ទទឹងថ្ងៃ ចង្ហោន និងសហគមន៍នេសាទកែបថ្មី។

ពិធីលែងកូនក្តាមសេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោក ឃុន សាវឿន រដ្ឋលេខា ធិការ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោកស្រី Rebekah Bell ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ។

នាឱកាសនោះ លោក ឃុន សាវឿន បានគូសបញ្ជាក់ថា កូនក្តាម សេះ ចំនួនជាង៨សែនក្បាល ដែលបានលែងចូលក្នុងសមុទ្រនេះ គឺមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មសមុទ្រ (MARDec) បានថែបំប៉ន បន្ទាប់ពីភ្ញាស់ពីពងក្តាមធម្មជាតិ។ ការលែងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលនៅក្នុងធម្មជាតិ សំដៅរួមចំណែក លើក កម្ពស់ជីវភាពរស់នៅ បងប្អូនសហគមន៍នេសាទ ដែលរស់នៅអាស្រ័យ ផល ពីការនេសាទនៅតាមតំបន់ឆ្នេរសមុទ្រ ឱ្យកាន់តែមាននិរន្តរភាព សេដ្ឋកិច្ច ក្នុងគ្រួសារ។

លោក ឃុន សាវឿន ក៏បានថ្លែងអំណរគុណ ចំពោះ អង្គការដៃគូ ដែលជានិច្ចកាល តែងតែផ្តល់កិច្ចសហការ និងរួមគ្នា ជាមួយ អគ្គនាយកដ្ឋានជលផល ក្នុងការគាំទ្រយ៉ាងសកម្មសម្រាប់ សកម្មភាពអភិវឌ្ឍន៍ជលផលសមុទ្រ។
លោករដ្ឋលេខាធិការ បានអំពាវនាវដល់ ប្រជានេសាទចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ជួយការពារ និង ថែរក្សា ធនធានជលផល តាមរយៈការប្រើប្រាស់ឧបករណ៍នេសាទ តាមច្បាប់កំណត់ ទប់ស្កាត់ការនេសាទខុសច្បាប់ និងជួយការពារ ជម្រក របស់វារីសត្វ។ ក្នុងករណីនេសាទបានក្តាមពងក្រៅស្នូក សូមលែងចូលក្តាមនោះទៅក្នុងសមុទ្រវិញ ឬប្រគល់ជូនអាជ្ញាធរ សហគមន៍នេសាទដែលនៅជិតបំផុត។

សូមបញ្ជាក់ថា គម្រោងCamAdapt នេះត្រូវបាន អនុវត្ត ដោយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាមួយនឹង ការគាំទ្រ បច្ចេកទេសពី អង្គការFAO និងថវិកាពីមូលនិធិបរិស្ថាន សកល (GEF) Global Environment Facility (GEF) CamAdapt ៕