សង្គម

អាជ្ញាធរ និងមន្ត្រីជំនាញខេត្តបន្ទាយមានជ័យ ចុះពិនិត្យតាមផ្សារម៉ាត និងឃ្លាំង ក្រោ​យរកឃើញមានលក់ទំនិញថៃ និងបានណែនាំដល់អាជីវករ បញ្ឈប់លក់ផលិតថៃ

image


បន្ទាយមានជ័យ៖ អាជ្ញាធរស្រុក/ក្រុងជាប់ជាយដែន បានចុះពិនិត្យតាមផ្សារម៉ាត និងឃ្លាំង ក្រោយរកឃើញមានលក់ទំនិញថៃ និងបានណែនាំដល់អាជីវបញ្ឈប់លក់ផលិតថៃ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ថា ជាការណែនាំពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរក្រុងសិរីសោភ័ណ បានសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត និងមន្ត្រីក.ប.ប សាខាខេត្តបន្ទាយមានជ័យ បានចុះពិនិត្យទំនិញនៅផ្សារសិរីសោភ័ណ ផ្សារចំការគរផ្សារថ្មី តាមឃ្លាំង និងម៉ាត រកឃើញមានទំនិញថៃ នៅមានសកម្មភាពតាមទីផ្សារនៅឡើយ។ លោក បានណែនាំដល់អាជីវករបញ្ឈប់សកម្មភាពលក់សាច់បង្កក់ដែលប៉ៈពាល់សុខភាពអ្នកប្រើប្រាស់ទំនិញនិងផលិតផ្សេងៗរបស់ថៃ។

លោក ស្រេង សុផល បានបញ្ជាក់បន្ថែមថា លោក បានណែនាំដល់អាជីវករឱ្យបញ្ឈប់សកម្មភាពលក់ទំនិញ និងផលិតថៃ ក្រោយលក់ទំនិញដែលនៅសេសសល់អស់ ហើយនាំគ្នាយកទំនិញក្នុងស្រុកលក់ ដើម្បីលើកកម្ពស់ផលិតក្នុងស្រុកឱ្យមានទីផ្សារ ជួយដល់ប្រជាកសិករទាំងអស់។
លោក បានលើកទឹកចិត្តពលរដ្ឋ ត្រូវធ្វើពហិការបញ្ឈប់សកម្មភាពលក់ទំនិញថៃលើទឹកដីកម្ពុជា។ ទំនិញថៃដែលនាំចូល ដូចជា សាច់បង្កក់ខូចគុណភាព និងទំនិញផ្សេងៗ បើឃើញត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច មានចំណាត់ការតាមច្បាប់៕

អត្ថបទ៖ ប៊ុន សំណាង