ព័ត៌មានជាតិ

គណៈកម្មការចម្រុះខេត្តត្បូងឃ្មុំ ចុះបិទក្រុមហ៊ុន ឃីង រ៉ូស្ទើ និងកាត់ផ្តាច់ប្រព័ន្ធទឹកភ្លើង និងអ៉ីនធើណេត ក្រោយរកឃើញជនបរទេសស្នាក់នៅខុសច្បាប់

image

ត្បូងឃ្មុំ៖ ក្រុមការងារចម្រុះខេត្តត្បូងឃ្មុំ សហការជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មានការសម្របសម្រួលផ្ទាល់ពីស្ថាប័នអយ្យការ បានចុះអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយសម្រេចបិទជាបណ្តោះអាសន្ននូវទីតាំងក្រុមហ៊ុន ឃីងរ៉ូស្ទើ អេនធើធេនមិន ឯ.ក (King Rooster Entertainment Co., Ltd.) ស្ថិតនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោយរកឃើញភាពមិនប្រក្រតីពាក់ព័ន្ធនឹងការស្នាក់នៅរបស់ជនបរទេស។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ។

ក្នុងប្រតិបត្តិការចុះអនុវត្តផ្ទាល់នេះ សមត្ថកិច្ចបានបិទខ្ទប់ទីតាំងក្រុមហ៊ុនទាំងស្រុង ដែលមានអគារសរុបចំនួន ៣៣ អគារ និងវីឡា ៣ជាន់ ចំនួន ១៥ខ្នង និងបានចាត់វិធានការក្តៅ ជុំវិញការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រព័ន្ធទឹក មានវ៉ានទឹកសរុបចំនួន ៤១កន្លែង ប្រព័ន្ធអគ្គិសនីម៉ាសុីនភ្លើងចំនួន ២គ្រឿង រួមទាំងខ្សែបណ្តាញតភ្ជាប់នានា ប្រព័ន្ធអ៉ីនធើណេត ត្រូវបានកាត់ផ្តាច់ទាំងស្រុង ។

ក្នុងនោះផងដែរ អគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានដាក់កាមេរ៉ាសុវត្ថិភាពចំនួន ២គ្រឿងផងដែរ៕

អត្ថបទ៖ សុខ ផន