ខេត្តសៀមរាប និងក្រុងឡិសាន ប្រទេសចិន តភ្ជាប់វិស័យទេសចរណ៍វប្បធម៌ ដើម្បីគាំទ្របន្ថែមដល់ទំនាក់ទំនងមិត្តដែកថែ
សៀមរាប៖ ក្រុមប្រតិភូមន្ត្រីជាន់ខ្ពស់នៃទីក្រុងឡិសាន ខេត្តសៀមរាប និងក្រុងឡិសាន ប្រទេសចិន តភ្ជាប់វិស័យទេសចរណ៍វប្បធម៌ ដើម្បីគាំទ្របន្ថែមដល់ទំនាក់ទំនងមិត្តដែកថែ
សៀមរាប៖ ក្រុមប្រតិភូមន្ត្រីជាន់ខ្ពស់នៃទីក្រុងឡិសាន ប្រទេសចិន បានធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីស្វែងរកឱកាសតភ្ជាប់ទំនាក់ទំនងរវាងខេត្តទេសចរណ៍របស់កម្ពុជា ជាមួយទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ខេត្តស៊ីឈ័ន។
លោក វិន ស៊ូ (Wen SU) អនុលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ក្រុងឡិសាន(Leshan) និងជាប្រធានក្រុមប្រតិភូ នៅក្នុងជំនួបជាសមាគមក្លឹបទេសចរណ៍សៀមរាប នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានលើកឡើងថា ក្រុងឡិសាន នៃខេត្តស៊ីឈ័ន ប្រទេសចិន ជាទីក្រុងទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញមួយ ដែលគេអាចស្គាល់តាមរយៈតំបន់ទេសចរណ៍ជាច្រើន ជាពិសេសតំបន់ព្រះពុទ្ធបដិមាដ៏ធំ និងភ្នំអឺម៉ី។ លក្ខណៈនៃទីក្រុងមួយនេះ វាប្រហាក់ប្រហែលគ្នាជាមួយខេត្តសៀមរាបដែរ ពោលគឺ ជាទីតាំងទេសចរណ៍វប្បធម៌ដូចគ្នា។ ដូច្នេះការតភ្ជាប់ទំនាក់ទំនងគ្នារវាងក្រុងឡិសាន និងខេត្តសៀមរាប ជាការភ្ជាប់សម្រាប់វិស័យទេសចរណ៍ និងជាការគាំទ្រដល់មិត្តភាពដែកថែប ក៏ដូចជាការគាំទ្រដល់ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនចិនកម្ពុជាឆ្នាំ២០២៦ផងដែរ។
សូមជម្រាបថា ទំនាក់ទំនងរវាងកម្ពុជា និងចិន បានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយត្រូវបានចាត់ទុកជា "មិត្តភាពដែកថែប" និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យនយោបាយ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ ប្រជាជន និងប្រជាជន។
លោក សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានលើកឡើងថា គោលបំណងនៃការតភ្ជាប់នេះ លោកសម្តែងនូវការសាទរ និងគាំទ្រពេញទំហឹង។ ក្រៅពីរមណីយដ្ឋានអង្គរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណនោះ នៅខេត្តសៀមរាបមានតំបន់ទេសចរណ៍ច្រើនសម្បូរបែប ដែលតំបន់ទេសចរណ៍ខ្លះនៅមិនទាន់បានកែច្នៃអស់ពីលទ្ធភាពនៅឡើយទេ។
លោក សែត កៅ បានបញ្ជាក់ថា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នេះ អ្នកពាក់ព័ន្ធរបស់កម្ពុជា បានខិតខំធ្វើកិច្ចការជាច្រើនរហូតទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ លោកបានលើកឡើងថា រវាងក្រុងឡិសាន និងខេត្តសៀមរាប ក្រៅអំពីតំបន់ទេសចរណ៍វប្បធម៌ ក៏នៅមានការរៀបចំព្រឹត្តិការណ៍កីឡាប្រចាំឆ្នាំដូចគ្នាដែរ។ ការណ៍នេះ សុទ្ធតែជាច្រកទ្វារទំនាក់ទំនងរបស់របស់តំបន់ទេសចរណ៍កម្ពុជា ចិន៕
អត្ថបទ៖ ជា ស្រស់ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីស្វែងរកឱកាសតភ្ជាប់ទំនាក់ទំនងរវាងខេត្តទេសចរណ៍របស់កម្ពុជា ជាមួយទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ខេត្តស៊ីឈ័ន។

អត្ថបទ៖ ជា ស្រស់