សង្គម

យានយន្តដឹកជញ្ជូនលើសទម្ងន់ ៧គ្រឿង ត្រូវបានក្រុមចល័តក្រសួង ចុះឆ្មក់ត្រួតពិនិត្យ និងពិន័យនៅខេត្តក្រចេះ

image


ក្រចេះ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យចល័តចម្រុះនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយស្ថានីយជញ្ជីងកាំពី និងស្ថានីយជញ្ជីងមានជ័យ ខេត្តក្រចេះ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងពិន័យ សរុបចំនួន ៧គ្រឿង ដែលលើសទម្ងន់អនុញ្ញាតចន្លោះពី ១៩តោន ដល់ ២៦តោន។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។
ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕

អត្ថបទ៖ សារី ណែត