ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ ការបរិច្ចាគឈាមនៅថ្ងៃទី២០មិថុនា គឺជាការផ្សារភ្ជាប់ទៅនិងអត្ថន័យប្រវត្តិសាស្ត្រ គឺជាខួប៤៩ឆ្នាំនៃការធ្វើដំណើរផ្តាច់ខ្លួន ក្នុងការស្វែងរកការកសាងកម្លាំងដើម្បីរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម របស់សម្តេចតេជោ

image

ភ្នំពេញ៖ ការបរិច្ចាគឈាមនៅថ្ងៃទី២០ ខែ មិថុនានាពេលនេះ គឺជាការផ្សារភ្ជាប់ទៅនិងអត្ថន័យប្រវត្តិសាស្ត្រ គឺជាខួប៤៩ឆ្នាំនៃការធ្វើដំណើរផ្តាច់ខ្លួនក្នុងការ ស្វែងរកការកសាងកម្លាំងដើម្បី រំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ខ្មែរ ក្រហមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (២០មិថុនា១៩៧៧- ២០ មិថុនា ២០២៦)។
នេះជាប្រសាសន៍លោកហ៊ុន ម៉ានី ក្នុងឱកាសបរិច្ចាគឈាម នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នាថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៦។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានមានប្រសាសន៍ថា ការចូលរួមបរិច្ចាគឈាម នៅថ្ងៃនេះគឺដើម្បីជួយសង្គ្រោះជីវិតប្រជា ពលរដ្ឋ មានតម្រូវការឈាមសង្គ្រោះជីវិត ដែលគ្រោះថ្នាក់ជាយថាហេតុ។
នៅក្នុងកាលៈទេសៈមានការឈ្លានពានបូរណៈភាពទឹកដី ពីប្រទេសជិតខាង យើងបានជំរុញនិងអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះ អាយុជីវិតកងទ័ព ដែលឈរជើងនៅសមរភូមិជួរមុខនិងប្រជាពលរដ្ឋនៅភូមិរង់ចាំ ត្រូវការឈាមសង្គ្រោះជីវិត។ នេះជាការបំផុសស្មារតី
ចេះជួយគ្នា ពីព្រោះឈាមមិនអាចផលិត ចេញពីរោងចក្របានទេគឺមានតែការចូល រួមគាំទ្របរិច្ចាគឈាម។

លោកប្រធានសហភាពសហព័ន្ធយុវ ជនកម្ពុជា បញ្ជាក់ទៀតថា៖លោកបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត បានចំនួន១៧លើករួចមកហើយ ។
លោកប្រធាន ហ៊ុន ម៉ានី បញ្ជាក់ទៀតថា៖ស្ទើរពេញមួយជីវិតរបស់ ពុក ដើម្បីបុព្វហេតុតែមួយគត់ គឺ "ជាតិ និងប្រជាជន"។
៤៩ឆ្នាំមុនពុកក្នុងវ័យ ២៥ឆ្នាំបានឃ្លាត ឆ្ងាយពីទឹកដីកំណើត ពីក្រុមគ្រួសារនិងភរិយាដែលកំពុងពរពោះ ដោយយក ជីវិតធ្វើជាដើមទុន ទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន និងសន្តិភាពជូនប្រជាជន។
ទោះត្រូវឆ្លងកាត់សោកនាដកម្មរាប់មិនអស់ ពុក បានដាក់ទុក្ខសោកនៅមួយឡែក ហើយផ្តោតអារម្មណ៍ទាំងស្រុង ប្រមូលផ្តុំកម្លាំងតស៊ូ ដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត។

បើគ្មានការសម្រេចចិត្តដ៏លំបាកនៅយប់ថ្ងៃទី២០ មិថុនា ១៩៧៧ នោះក៏មិនអាចនាំទៅដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ថ្ងៃទី១២ ឧសភា ១៩៧៨ និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ២ ធ្នូ ១៩៧៨ ហើយឈានទៅសម្រេចជ័យ ជម្នះជាប្រវត្តិសាស្ត្រថ្ងៃ ៧ មករា ១៩៧៩  ដែរ។
ហើយតំបន់កោះថ្ម X16 គឺជាចំណុចចាប់ផ្តើមនៃការតស៊ូរបស់ ពុក ក្នុងដំ ណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ជិតកន្លះសតវត្សកន្លងផុតទៅ ពលីកម្ម និងគុណបំណាច់ដ៏ធំធេងរបស់ ពុក និងថ្នាក់ដឹកនាំជំនាន់មុន បានខិតខំកសាងប្រទេសកម្ពុជាពីបាតដៃទទេ ឆ្ពោះទៅរកការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯក ភាពទឹកដី សន្តិភាពពេញលេញ ស្ថិរ ភាព និងការអភិវឌ្ឍ ព្រមទាំងផ្តល់ជីវិតថ្មីដល់ប្រជាជនកម្ពុជារាប់លាននាក់ និងដឹកនាំប្រទេសឱ្យមានការទទួលស្គាល់ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងខ្ញុំរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ ដែលកម្ពុជាបានឆ្លងកាត់ ជាការដាស់ស្មារតីកូនខ្មែរគ្រប់ជំនាន់ ឱ្យពុះពារគ្រប់ឧប សគ្គ រួមគ្នាជាធ្លុងមួយ ដើម្បីបន្តជ្រោងទង់កម្ពុជា ក្នុងបុព្វជាតិ និងប្រជាជនកម្ពុជា។ យើងខ្ញុំសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងប្រ ណិ ប័តតាមគំរូវីរភាពដ៏អង់អាចក្លាហានរបស់ថ្នាក់ ដឹកនាំជំនាន់មុន ដោយប្តេជ្ញាការពារសន្តិភាព និងថែរក្សាសមិទ្ធផល ដែលថ្នាក់ដឹកនាំជំនាន់មុនបានកសាងឡើងដោយលំបាក ហើយហ៊ានចេញមុខការ ពារប្រទេសជាតិ ទោះក្នុងតម្លៃណាក៏ដោយ៕
អត្ថបទ៖ វង សុភ័ក្ត្រ