ក្រសួងប្រៃសណីយ៍ ជ្រើសរើសបេក្ខជនជាង ១០០នាក់ ប្រឡងអាហារូបករណ៍ជំនាញផ្កាយរណប និងលំហអាកាសទៅសិក្សានៅក្រៅប្រទេស
ភ្នំពេញ៖ ដំណើរការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណប និងលំហអាកាស សម្រាប់ទៅសិក្សានៅក្រៅប្រទេស ឆ្នាំសិក្សា ២០២៥-២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យ បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសទទួលពាក្យកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។
កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសិស្សនិស្សិត ដោយមានបេក្ខជនដាក់ពាក្យសរុប ២៥០នាក់។ ក្រោយការពិនិត្យ និងវាយតម្លៃតាមលក្ខខណ្ឌកំណត់ គណៈកម្មការបានជ្រើសរើសបេក្ខជនចំនួន ១០៧នាក់ ឱ្យចូលរួមប្រឡងប្រកួតប្រជែងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ខណៈកាលបរិច្ឆេទប្រឡងត្រូវបានជូនដំណឹងតាមអ៊ីមែល។
បេក្ខជនបានប្រឡងលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ បេក្ខជនដែលទទួលបានលទ្ធផលល្អ នឹងបន្តទៅដំណាក់កាលសម្ភាសផ្ទាល់មាត់ មុនការប្រកាសលទ្ធផលផ្លូវការចុងក្រោយ។
កម្មវិធីនេះជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្សកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងត្រៀមខ្លួនសម្រាប់អនាគតបច្ចេកវិទ្យារបស់កម្ពុជា៕