ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ជាង៥ពាន់នាក់

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី

-------

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម នាព្រឹកថ្ងៃសៅរិ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។

កម្មវិធីសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជានេះ មានអ្នកចំនួនអ្នកចូលរួមសរុបប្រមាណ ៥ពាន់ នាក់ តំណាងមកពីស្ថាប័នរដ្ឋ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូ បរទេស ប្រចាំកម្ពុជា អង្គការសង្គមស៊ីវិល និងសមាគមអាជីវកម្មនានា ម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម មកពីបណ្តារាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស។ ពិធីនេះក៏មានការដាក់តាំងពិព័រណ៍ ដោយមានការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក (Local Products) មកពីបណ្តាសហគ្រាសប្រមាណ ២០០ សហគ្រាស ដើម្បីលើកកម្ពស់ចលនា «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ»។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានថ្លែងថា "នេះជាលើកទី ៥ ហើយ ដែលសមាគមមូលនិធិសម្តេច តេជោ បានរៀបចំពិធី សំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ហើយព្រឹត្តិការណ៍នេះជា ការលើកទឹកចិត្តដ៏សំខាន់ seeនិងជាការផ្តល់តម្លៃដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេស បានចូលរួមបង្ហាញព្រម ទាំងទទួលបានដំបូន្មានល្អៗពីសម្តេចធិបតីដើម្បីជាចំណេះដឹងបន្ថែមដល់សហគ្រាសទាំងអស់ ក្នុងការរួមចំណែកបង្កើតការងារ ជំរុញការកែច្នៃ ពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជា ស្ថាប័នបង្គោល ដឹកនាំសម្របសម្រួល"៕