កីឡា

ត្រៀមជួប លោក សេង សុធា គណៈកម្មការថ្មីនៃ Junior MasterChef Cambodia រដូវកាលទី១

image

សូមណែនាំលោក សេង សុធា មេចុងភៅ និងសហគ្រិនក្នុងវិស័យភោជនីយដ្ឋាន និងបដិសណ្ឋារកិច្ច ដែលមានបទពិសោធន៍យ៉ាងសម្បូរបែបក្នុងការដឹកនាំអាជីវកម្មម្ហូបអាហារ និងអភិវឌ្ឍស្តង់ដារសេវាកម្មនៅកម្ពុជា។

ក្នុងនាមជាមេចុងភៅអាជីព លោកបានដឹកនាំ និងអភិវឌ្ឍភោជនីយដ្ឋានល្បីៗជាច្រើននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្នុងចំណោមនោះ មានភោជនីយដ្ឋាន លំអង (Lum Orng Farm to Table) ដែលទទួលបានការទទួលស្គាល់ក្នុង The World's 50 Best Discovery ដែលជាការបង្ហាញពីសក្តានុពលនៃវិស័យម្ហូបអាហារកម្ពុជានៅលើឆាកអន្តរជាតិ។

ដោយមានជំនាញទាំងម្ហូបអាស៊ី និងម្ហូបបែបលោកខាងលិច លោក សេង សុធា តែងតែប្រកាន់ខ្ជាប់នូវវិន័យ ការយកចិត្តទុកដាក់ និងស្តង់ដារខ្ពស់ក្នុងការចម្អិនម្ហូប។ សម្រាប់លោក មុខម្ហូបដ៏ល្អមួយ មិនអាស្រ័យត្រឹមតែរសជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានភាពច្នៃប្រឌិត បច្ចេកទេស និងការគោរពចំពោះគ្រឿងផ្សំគ្រប់មុខ។

ក្នុងនាមជាគណៈកម្មការនៃ Junior MasterChef Cambodia រដូវកាលទី១ លោកនឹងមិនត្រឹមតែវាយតម្លៃរសជាតិ និងបច្ចេកទេសនៃការចម្អិនម្ហូបប៉ុណ្ណោះទេ ប៉ុន្តែលោកក៏នឹងចែករំលែកបទពិសោធន៍ពីការដឹកនាំអាជីវកម្មភោជនីយដ្ឋាន ការគិតប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារនៃវិស័យបដិសណ្ឋារកិច្ច ដើម្បីជួយណែនាំ និងលើកទឹកចិត្តដល់បេក្ខជនវ័យក្មេងឱ្យអភិវឌ្ឍទាំងជំនាញ ភាពច្នៃប្រឌិត និងទំនុកចិត្តលើខ្លួនឯង។

វត្តមានរបស់លោក សេង សុធា នឹងនាំមកនូវទស្សនវិស័យថ្មី បទពិសោធន៍ជាក់ស្តែងពីវិស័យភោជនីយដ្ឋាន និងការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ ដែលនឹងជួយបំផុសគំនិត និងជំរុញឱ្យ Chef តូចៗ ជំនាន់ថ្មី ក្លាយជាធនធានដ៏មានសក្តានុពលសម្រាប់វិស័យម្ហូបអាហារកម្ពុជានាពេលអនាគត។

សូមរង់ចាំទស្សនា Junior MasterChef Cambodia រដូវកាលទី១ ដែលនឹងចាក់ផ្សាយឆាប់ៗនេះ តាមកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការរបស់ MasterChef Cambodia។ កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកគាំទ្រការអភិវឌ្ឍសក្តានុពល និងជំរុញក្តីស្រមៃរបស់ Chef តូចៗ ជំនាន់ថ្មីនៅកម្ពុជា។

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MCC: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank