សង្គម

អាជ្ញាធរខេត្តសៀមរាប កំពុងរៀបចំបង្កាត់កូនជ្រូកដើម្បីលក់ចេញនៅលើទីផ្សារ

image


សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប កំពុងរៀបចំជំរុញឲ្យមានការបង្កាត់ពូជជ្រូក ដើម្បីផលិតកូនលក់នៅលើទីផ្សារ បន្ទាប់ពីពិនិត្យឃើញថា ការបង្កាត់នាពេលកន្លងមករបស់កសិករអ្នកចិញ្ចឹមទទួលបានផលល្អ។ នេះបើយោងតាមការលើកឡើងរបស់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសៀមរាប អាណត្តិទី១ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។ 

លោក អ៊ឹង គឹមលាង បានបង្ហាញថា នៅក្នុងខេត្តសៀមរាប មានស្រុកចំនួន២ គឺស្រុកអង្គរធំ និងស្រុកក្រឡាញ់ ដែលអ្នកស្រុកបានបង្កាត់កូនជ្រូកសម្រាប់លក់នៅលើទីផ្សារ។ លោកថា កូនជ្រូកទាំងនោះល្អៗណាស់។ ដូច្នេះទើបលោកអភិបាលខេត្ត បានឲ្យលោករៀបចំផែនការដើម្បីផលិតកូនជ្រូកលក់នៅលើទីផ្សារ៕