ត្រៀមជួប លោក សៅ សុភ័ក្ត្រ មេចុងភៅជ័យលាភីលេខ១ ពីប្រទេសបារាំង ចូលរួមជាគណៈកម្មការនៃ Junior MasterChef Cambodia
Junior MasterChef Cambodia រដូវកាលទី១ សូមណែនាំលោក សៅ សុភ័ក្ត្រ មេចុងភៅជំនាញ ដែលបានចូលរួមលើកកម្ពស់មុខម្ហូបខ្មែរ និងបង្ហាញសក្តានុពលនៃសិល្បៈធ្វើម្ហូបកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការច្នៃប្រឌិតដែលផ្សារភ្ជាប់រវាងរសជាតិប្រពៃណី និងបច្ចេកទេសទំនើប។
សមិទ្ធផលដ៏លេចធ្លោបំផុតរបស់លោក គឺការដណ្តើមបាន ជ័យលាភីលេខ១ ក្នុងកម្មវិធី Private Chef World Cup ដែលរៀបចំឡើងនៅ International Gastronomy Village ទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងការប្រកួតនេះ លោកបានយកឈ្នះមេចុងភៅមកពីបណ្តាប្រទេសជាច្រើន ដោយបង្ហាញមុខម្ហូបប្រកបដោយភាពច្នៃប្រឌិត ដែលផ្សំឡើងពីអត្តសញ្ញាណម្ហូបខ្មែរ និងបច្ចេកទេសសម័យទំនើប។ ជាពិសេស បង្អែមដែលបំផុសគំនិតពី ចាហួយដូង ដែលមានឈ្មោះថា ពងក្នុងសំបុក (An Egg in Its Nest) បានធ្វើឱ្យគណៈកម្មការអន្តរជាតិចាប់អារម្មណ៍ និងរួមចំណែកនាំឱ្យលោកឈ្នះជើងឯក ព្រមទាំងលើកកម្ពស់កិត្យានុភាពម្ហូបអាហារកម្ពុជានៅលើឆាកពិភពលោក។
ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្កើតមុខម្ហូប លោក សៅ សុភ័ក្ត្រ មានជំនាញពិសេសក្នុងការបំប្លែងម្ហូបប្រពៃណីខ្មែរ ឱ្យក្លាយជាមុខម្ហូបទំនើប ដែលនៅតែរក្សាបាននូវអត្តសញ្ញាណ រសជាតិ និងតម្លៃវប្បធម៌។ សម្រាប់លោក ការច្នៃប្រឌិតមិនមែនជាការផ្លាស់ប្តូរប្រពៃណីនោះទេ ប៉ុន្តែជាការបន្តអភិវឌ្ឍ និងបង្ហាញសម្រស់នៃម្ហូបខ្មែរ ឱ្យកាន់តែទាក់ទាញសម្រាប់ពិភពលោក។
ក្នុងនាមជាគណៈកម្មការនៃ Junior MasterChef Cambodia រដូវកាលទី១ លោកនឹងនាំយកបទពិសោធន៍ពីការប្រកួត និងការធ្វើការលើឆាកអន្តរជាតិ មកចែករំលែកដល់បេក្ខជនវ័យក្មេង។ លោកនឹងលើកទឹកចិត្តឱ្យ Chef តូចៗ ហ៊ានស្រមៃ ហ៊ានច្នៃប្រឌិត និងហ៊ានបង្ហាញអត្តសញ្ញាណរបស់ខ្លួន តាមរយៈមុខម្ហូបដែលពោរពេញដោយជំនាញ បច្ចេកទេស និងការគោរពចំពោះគ្រឿងផ្សំ។
សូមរង់ចាំទស្សនា Junior MasterChef Cambodia រដូវកាលទី១ ដែលនឹងចាក់ផ្សាយឆាប់ៗនេះ តាមកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការរបស់ MasterChef Cambodia។ កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកគាំទ្រការអភិវឌ្ឍសក្តានុពល និងជំរុញក្តីស្រមៃរបស់ Chef តូចៗ ជំនាន់ថ្មីនៅកម្ពុជា។
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank