ការចាប់រង្វាន់លើកទី១ ជិតមកដល់ហើយ! ចាក់ប្រេងឥន្ធនៈ នៅតេលាខ្មែរ ទូទាត់តាម ABA និងមានឱកាសឈ្នះរង្វាន់ភ្លាមៗ
ភ្នំពេញ៖ កម្មវិធី «ចាប់ឆ្នោតឈ្នះរង្វាន់ប្រាក់លានរៀល» រវាងស្ថានីយប្រេងឥន្ធនៈតេលាខ្មែរ និងធនាគារ ABA កំពុងឈានចូលដល់ការចាប់រង្វាន់លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី0៧ ខែសីហា ឆ្នាំ២០២៦នេះហើយ។
អតិថិជនដែលចាក់ ប្រេងសាំង គីណេតិច, ប្រេងម៉ាស៊ូត គីណេតិច ឬ ឧស្ម័ន LPG ព្រីម ហើយធ្វើការទូទាត់ស្កេនតាម ABA Mobile KHQR ឬ ABA POS នឹងទទួលមានឱកាសចូលរួមចាប់រង្វាន់ដោយស្វ័យប្រវត្តិ។
ចំពោះលក្ខខណ្ឌនឹងត្រូវទទួលបានសន្លឹកឆ្នោត៖
-ចំណាយចាប់ពី ៨,000 រៀល ដល់ ១៥៩,៩00 រៀលឡើងទៅ ទទួលបាន សន្លឹកឆ្នោតអេឡិចត្រូនិក 1 សន្លឹក។
-ចំណាយចាប់ពី ១៦0,000 រៀលឡើងទៅ ទទួលបាន សន្លឹកឆ្នោតអេឡិចត្រូនិក ៣សន្លឹក ដើម្បីបង្កើនឱកាសឈ្នះរង្វាន់កាន់តែច្រើន។
សម្រាប់ការចាប់រង្វាន់លើកទី១ នឹងមានអ្នកឈ្នះចំនួន ២០០រូប ដែលអ្នកឈ្នះម្នាក់ៗ ទទួលបានទឹកប្រាក់ ៤០ម៉ឺនរៀល។ អ្វីដែលកាន់តែពិសេសនោះគឺ ប្រសិនបើសន្លឹកផ្សងសំណាងរបស់អ្នកមិនទាន់ឈ្នះក្នុងការចាប់រង្វាន់លើកទី១ សន្លឹកទាំងនោះ នឹងត្រូវបន្តសុពលភាពដោយស្វ័យប្រវត្តិ សម្រាប់ការចាប់រង្វាន់បន្ទាប់ រហូតដល់ការចាប់រង្វាន់ចុងក្រោយ ដើម្បីបង្កើនឱកាសឈ្នះរង្វាន់របស់អ្នក។
ក្រៅពីរង្វាន់ប្រចាំខែ អ្នកចូលរួមទាំងអស់ ក៏មានឱកាសឈ្នះរង្វាន់ធំពិសេសដែលការចាប់រង្វាន់នឹងធ្វើនៅ ៖
-ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ស្វែងរកអ្នកឈ្នះធំចំនួន 0៣ រង្វាន់ ដែលរង្វាន់ធំទី១ ទឹកប្រាក់ ១០០លានរៀលចំនួន ០១រង្វាន់ រង្វាន់ធំទី២ ទឹកប្រាក់ ៣0លានរៀល ចំនួន 0១រង្វាន់ រង្វាន់ធំទី៣ ទឹកប្រាក់ ១០លានរៀលចំនួន 0១រង្វាន់ និងស្វែងរកអ្នកឈ្នះរង្វាន់តូចៗ មានទឹកប្រាក់ ៤00,000រៀល ចំនួន៥០០នាក់បន្ថែមទៀត។
កម្មវិធីមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ណា! កុំឱ្យឱកាសនេះកន្លងផុត!
ចាក់កាន់តែច្រើន ស្កេនទូទាត់តាម ABA Mobile KHQR កាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើន។
ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ!