គ្រាប់បែកបានផ្ទុះឡើងនៅក្បែរសណ្នាគារស្នាក់នៅរបស់លោកប្រធានាធិបតីបារំាង អំឡុងទស្សនកិច្ចថ្នាក់រដ្ឋនៅក្នុងប្រទេសស៊ីរី
ដាម៉ាស់៖ ដោយយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ឱ្យដឹងនៅថ្ងៃនេះថា មានគ្រាប់បែកជាច្រើនគ្រាប់បានផ្ទុះឡើងនៅក្បែរទីតំាងស្នាក់នៅរបស់លោកប្រធនាធិបតីបារំាង អ៊ីម៉ាញ៉ូអ៊ែល ម៉ាក្រុង នៅក្នុងប្រទេសស៊ីរី ខណៈប្រភពសន្តិសុខបានឱ្យដឹងបន្ថែមទៀតថា លោកប្រធានាធិបតីបារំាងដែលកំពុងតែបំពេញទស្សនកិច្ចនៅក្នុងប្រទេសស៊ីមិនបានលឺសម្លេងផ្ទុះគ្រាប់នោះឡើយ។
ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងបន្ថែមទៀតថា ការផ្ទុះនោះត្រូវគេមើលឃើញថា ជាបញ្ហាសន្តិសុខដ៏សំខាន់មួយនៅក្នុងប្រទេសស៊ី ខណៈដែលប្រមុខរដ្ឋមួយកំពុងតែបំពេញទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងមកពីតំបន់សហគមន៍អឺរ៉ុបមកកាន់ប្រទេសនេះ ចាប់តំាងពីមេដឹកនំាឧទ្ទាមឡើងកាន់អំណាចក្រោយពេលដួលរលំរបបរបស់លោក អាសាធ កាលពីឆ្នំា២០២៤កន្លងទៅ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដដែលបានផ្សាយថា គេមើលឃើញផ្សែងចេញពីកន្លែងផ្ទុះ ខណៈផ្លូវថ្នល់ត្រូវបិទជាបន្ទាន់ និងមានការពង្រឹងសន្តិសុខផងដែរ។
ដោយឡែកបណ្តាញផ្សព្វផ្សាយរបស់រដ្ឋស៊ីរីវិញបាននិយាយថា លោកម៉ាក្រុង និងលោកហ្សារ៉ាអា បានជួបប្រជុំគ្នានៅក្នុងវិមានប្រធានាធិបតីស៊ី។
ភ្លាមៗនេះ ពុំទាន់មានសេចក្តីរាយការណ៍អំពីមូលហេតុពិតនៅពីក្រោយនៃការផ្ទុះគ្រាប់ក្បែរកន្លែងស្នាក់នៅរបស់លោកប្រធានាធិបតីបារំាងនៅឡើយទេ។
គួររំលឹកថា ចាប់តំាងពីប្រទេសស៊ីរីមានជម្លោះនោះមក ការវាយប្រហារដោយគ្រាប់បែករវាងក្រុមសកម្មប្រយុទ្ធ និងក្រុមរដ្ឋឥស្លាមតែងតែកើតមានឡើងជាញឹកញាប់៕
ប្រភព៖ Reuters/rk(bg)/រូបភាព៖ Reuters/Yamam Al Shaar