៥ ហេតុផលដែលអ្នកមិនគួររំលង Junior MasterChef Cambodia Season 1
តើកុមារម្នាក់អាចបង្កើតមុខម្ហូបដែលធ្វើឱ្យ Chef អាជីពភ្ញាក់ផ្អើលបានទេ?
ចម្លើយនឹងមាននៅក្នុង Junior MasterChef Cambodia Season 1 ដែលនឹងនាំមកនូវការប្រកួតធ្វើម្ហូបដ៏រំភើប ពោរពេញដោយទេពកោសល្យ ភាពច្នៃប្រឌិត ការខិតខំប្រឹងប្រែង និងក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មីនៅកម្ពុជា។
ប្រសិនបើអ្នកនៅមិនទាន់ដឹងថា ហេតុអ្វីបានជាកម្មវិធីនេះគួរឱ្យទស្សនា ខាងក្រោមនេះគឺជា ៥ ហេតុផលដែលអ្នកមិនគួររំលង!
១. ជាលើកដំបូងនៅកម្ពុជា
នេះគឺជាលើកទី១ ដែលកម្មវិធី Junior MasterChef លំដាប់ថ្នាក់ពិភពលោក ត្រូវបាននាំមកកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យកុមារ បង្ហាញទេពកោសល្យ និងអភិវឌ្ឍសមត្ថភាពធ្វើម្ហូបរបស់ខ្លួន។
២. វិញ្ញាសាប្រកួតល្បីៗពី MasterChef ពិភពលោក
ទស្សនិកជននឹងបានជួបការប្រកួតដ៏រំភើប ដូចជា Mystery Box, Team Challenge និង Pressure Test ដែលជាវិញ្ញាសាដ៏ល្បីរបស់ MasterChef នៅទូទាំងពិភពលោក។
៣. Little Chef ដែលមានទេពកោសល្យលើសអាយុ
កុំមើលស្រាលអាយុរបស់ពួកគេ! ប្អូនៗនឹងបង្ហាញមុខម្ហូបដែលទាមទារទាំងជំនាញ ភាពច្នៃប្រឌិត និងការគិតរហ័ស ដែលអាចធ្វើឱ្យអ្នកភ្ញាក់ផ្អើលថា វាជាស្នាដៃរបស់កុមារ។
៤. រឿងរ៉ាវដែលបំផុសគំនិត និងពោរពេញដោយអារម្មណ៍
ក្រៅពីការប្រកួត អ្នកនឹងបានស្គាល់ពីដំណើរនៃក្តីស្រមៃ ការខិតខំប្រឹងប្រែង និងការគាំទ្រពីគ្រួសារ ដែលជាកម្លាំងចិត្តដ៏ធំសម្រាប់ Little Chef នីមួយៗ។
៥. ស្វែងរកម្ចាស់ជើងឯក Junior MasterChef Cambodia ដំបូងគេ
នៅចុងបញ្ចប់នៃរដូវកាល មានតែបេក្ខជនម្នាក់ប៉ុណ្ណោះ ដែលនឹងក្លាយជា Junior MasterChef Cambodia Season 1 ដំបូងគេ និងឈ្នះទឹកប្រាក់រង្វាន់ ១០០ លានរៀល ព្រមទាំងមានឱកាសក្លាយជាទូតសុច្ឆន្ទៈរបស់ Khmer Beverages និង Chip Mong Group។
📺 សូមរង់ចាំទស្សនា Junior MasterChef Cambodia Season 1 ដែលនឹងចាក់ផ្សាយឆាប់ៗនេះ តាមកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការរបស់ MasterChef Cambodia។
កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី។
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank