សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវសូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមអោយបានគ្រប់ៗគ្នា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវសូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមអោយបានគ្រប់ៗគ្នា ។ ការអំពាវនាវនេះតាមរយៈសំណេរលើបណ្តាញសង្គមនាល្ងាចថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦នេះ។
ជាមួយគ្នានេះ សម្តេចធិបតី បានឲ្យដឹងដែរថា “ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី”។
សម្តេចធិបតីក៏បានរំលេចថា “ការធ្វើជំរឿនមន្ត្រី គឺ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថាការធ្វើជំរឿនមន្ត្រីគឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស”៕
អត្ថបទ៖ ហ៊ន សុភ័ក្រ