អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនរបស់ចិន ដើម្បីជំរុញការវិនិយោគលើវិស័យថាមពលកម្ពុជា
អត្ថបទ និងរូប៖ ហ៊ន សុភ័ក្រ
----
ទីក្រុងប៉េកាំង៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Kong Guoliang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shenzhen Nanshan Power Co., Ltd. (NSRD) នារព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ។
ជំនួបនេះផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងយុទ្ធសាស្ត្រវិនិយោគចម្រុះ។ ភាគីទាំងពីរបានពិភាក្សាលើគម្រោងថាមពលដ៏ទូលំទូលាយ ដែលរួមមានការកសាងកំពង់ផែឯកទេស ស្ថានីយទទួលឧស្ម័ន LNG និងស្ថានីយថាមពលដើរដោយឧស្ម័ន ដែលជាគម្រោងគំរូទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីនេះ កិច្ចពិភាក្សាក៏បានឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាក់ស្តែងរវាងកម្ពុជានិងចិន ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការផ្លាស់ប្តូរទៅរកថាមពលបៃតងនៅក្នុងតំបន់៕