រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបជាមួយលោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd.
រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបជាមួយលោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. ។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ នៅទីក្រុងសៀងហៃ ប្រទេសចិន។
ក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសចិន ក្នុងវិស័យឧស្សាហកម្មផលិតនាវា និងភស្តុភារកម្ម ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ។ សកម្មភាពអាជីវកម្មស្នូលរបស់ក្រុមហ៊ុន រួមមាន៖ ការរចនា និងផ្គុំដំឡើងនាវា, ប្រព័ន្ធដឹកជញ្ជូនចម្រុះដែលផ្សារភ្ជាប់គ្នារវាងផ្លូវទឹក ផ្លូវគោក និងផ្លូវដែក (Intermodal Transportation), ព្រមទាំងសេវាកម្មមជ្ឈមណ្ឌលភស្តុភារកម្ម (Logistics Centers) ការគ្រប់គ្រងឃ្លាំងស្តុកទំនិញ ទីធ្លាកុងតឺន័រ និងសេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain) ទាំងក្នុងស្រុក និងអន្តរជាតិ។