ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖រាជរដ្ឋាភិបាលខិតខំធានាផ្តល់ជូនប្រជាពលរដ្ឋ នូវ «សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត» លើការកាន់កាប់អចលនទ្រព្យរបស់ខ្លួន

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី
---------
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "រាជរដ្ឋាភិបាល ក្នុងការធានាផ្តល់ជូនប្រជាពលរដ្ឋ នូវ «សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត» លើការកាន់កាប់អចលនទ្រព្យរបស់ខ្លួន ដើម្បីរួមគ្នាឈានទៅកសាងកម្ពុជាជាប្រទេសមានអារ្យធម៌ ជាសង្គមស៊ីវិល័យ និងជា ភូមិឋានក្សេមក្សាន្ត"។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួជាង ២ម៉ឺន៣ពាន់បណ្ណ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សម្តេចធិបតី បានថ្លែងអំណរគុណដល់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល ក្នុងកិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្ម ជំរុញការងារវាស់វែងនិងចុះបញ្ជីដីធ្លីក្នុងខេត្តកណ្តាល រហូតបានបញ្ចប់ កិច្ចការ នេះ ជា ស្ថាពរ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញ ការងារ និងការ ប្តេជ្ញាចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមការងារនៃ មន្ទីរ រៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល, មន្ត្រីបច្ចេកទេសក្រុមវាល, មន្ត្រីស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក ជាកម្លាំងចលករ យ៉ាង សំខាន់ ក្នុងការ សម្រេច បាន នូវជោគជ័យនៃការបញ្ចប់ ការចុះបញ្ជីដីធ្លី ៕