ព័ត៌មានជាតិ

ប្រឡងបាក់ឌុបឆ្នាំនេះ​ ACU ដាក់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត​ជាង​ ៤០០០នាក់

image

ភ្នំពេញ៖​ ការប្រឡងបាក់ឌុប​ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអពេីពុករលួយ(ACU)​ នឹងដាក់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត​ចំនួន ៤ ១៥០នាក់ ដែលទេីបនឹងបញ្ចប់ក្នុងការជ្រេីសនៅចុងខែកក្កដា​ ឆ្នាំ២០២៦។ នេះបេីយោងតាមរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយលើកទី ១២ នារសៀលថ្ងៃទី២៩ ខែកក្តដា ឆ្នាំ ២០២៦​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពេីពុករលួយ(ក.ជ.ប.ព.)។

ក្នុងរបាយការណ៍បានបញ្ជាក់ថា​ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៤ ១៥០នាក់នេះ នឹងផ្តើមការងារសង្កេតការណ៍ដែលចូលរួមដោយក្រុមការងារ អង្គភាពប្រឆាំងអំពេីពុករលួយ​(អ.ប.ព.)​ ផ្ទាល់​ ពីដំណាក់កាលបោះពុម្ពប្រធានវិញ្ញាសា និង វេចខ្ចប់ប្រធានវិញ្ញាសា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។

អ.ប.ព. ក៏បានវាយតម្លៃខ្ពស់អំពីប្រព័ន្ធរៀបចំការប្រឡងដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ដែលជា ប្រព័ន្ធមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវពង្រឹងជាលំដាប់ ធានាបានការប្រឡងមួយដែលតម្លាភាព យុត្តិធម៌ តាមស្មារតី “អ្នកចេះគឺជាប់”៕