ព័ត៌មានជាតិ

ACU បានដំណើរការពិនិត្យ វិភាគ និងសម្រេចលើពាក្យប្ដឹងចំនួន​ ៥៧​ ក្នុងខែកក្កដា ឆ្នាំ២០២៦

image

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៥៧ពាក្យប្ដឹង​ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦។ ក្រៅពីនេះ​ ក៏បានរាយការណ៍សភាពការណ៍មួយចំនួនពាក់ព័ន្ធ Online Scmas​ ផងដែរ។​ នេះបើយោងតាមរបាយការណ៍ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន ACU ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយលើកទី១២ នារសៀលថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពេីពុករលួយ(ក.ជ.ប.ព.)​ ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី១១ អាណត្តិទី៤ ស្តាប់របាយកាណ៍។

ក្នុងរបាយការណ៍​ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបន្តថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល មានមន្ដ្រីចំនួន ១៣៧រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៥៩រូប, មន្រ្តី ចំនួន ២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៧៦រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង​ បានបន្ថែមថា អ.ប.ព. ក៏បានចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៨៦ គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ២៩អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួន ទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត៕