លោកឧបនាយករដ្ឋមន្រ្តី ស សុខា ស្នេីអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦បន្ទាប់ពីបានផ្អាកដោយសារស្ថានការណ៍សង្គ្រាមតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកលដោយសង្គ្រាមនៅមជ្ឈឹមបូព៌ា។
ឧបនាយករដ្ឋមន្រ្តី ស សុខា ស្នើឱ្យរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងអនុវត្តតែនៅភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ការបើកបរក្នុងស្ថានភាពស្រវឹងការមិនគោរពសញ្ញាសិទ្ធិអាទិភាពនិងភ្លើងស្ដុប និងការដឹកជញ្ជូនទំនិញសំពីងសំពោង។
បេីតាមលោកឧបនាយករដ្ឋមន្រ្តី គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងខ្លាំង ក្រោយផ្អាករឹតបន្តឹង៕