ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេសុី

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
-----
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបឯកឧត្តម ដាតុ ស្រ៊ី ម៉ូហាមេត ខាលីត ប៊ីនណូឌីន (YB. DATO' SERI MOHAMED KHALED BIN NORDIN ) រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេសុី ។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នេះនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី៧ សីហា ២០២៦។
រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៦។ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការរនៅកម្ពុជា រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី នឹងមានចូលជួបសម្តែងការគួរសមចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា កម្ពុជា-ម៉ាឡេស៊ី បានចងភ្ជាប់ចំណងការទូតផ្លូវការជាមួយគ្នានៅក្នុងឆ្នាំ១៩៥៧ គិតមកទល់ពេលនេះ ទំនាក់ទំនងទ្វេភាគីនេះមានវ័យ៦៩ឆ្នាំហើយ។ ទំនាក់ទំនងនេះ ផ្ដល់ជាប្រយោជន៍រួមឱ្យគ្នាលើវិស័យសេដ្ឋកិច្ច នយោបាយ ការទូត ទេសចរណ៍ និងវប្បធម៌៕