កម្មវិធីថ្មីសន្លាង BOOSTRONG The Next Comedian របស់ CTN បើកឱកាសឱ្យដាក់ពាក្យនិងបង្ហាញសមត្ថភាពផ្ទាល់នៅ K-Mall ថ្ងៃទី១៤ សីហា! បើមានដុងកំប្លែងពីកំណើត កុំភ្លេចចូលរួមដើម្បីមានឱកាសក្លាយជាម្ចាស់ប្រាក់រង្វាន់៤០លានរៀល!
ដល់ពេលបញ្ចេញសមត្ថភាពហើយអ្នកទាំងអស់គ្នា! បើដឹងថាខ្លួនឯងពូកែខាងបង្កើតសំណើច និយាយអីក៏គេសើច ចង់ក្លាយជា idol កំប្លែងជំនាន់ថ្មី កុំនៅបង្អង់យូរ!
កម្មវិធី BOOSTRONG The Next Comedian កំពុងរង់ចាំស្វាគមន៍អ្នកដែលមានភាពក្លាហាន និងមានស្ទីលកំប្លែងប្លែកគេពីគ្រប់ទិសទី។ ឱកាសមាសមកដល់ដល់មាត់ទ្វារហើយ!
ត្រៀមខ្លួនឱ្យហើយ ដើម្បីមកដាក់ពាក្យ និងបង្ហាញសមត្ថភាពផ្ទាល់៖
ទីតាំង៖ ផ្សារទំនើប K-Mall
កាលបរិច្ឆេទ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
រង្វាន់ធំ៖ ៤០ លានរៀល
លេខទូរស័ព្ទសាកសួរ៖ 098 444 001
លើកនេះដឹងតែផ្អើល K-Mall ហ្មង! កម្មវិធីឡូយកប់បែបនេះរៀបចំដោយស្ថានីយទូរទស្សន៍ CTN និងឧបត្ថម្ភធំដោយ ប៊ូសស្រ្តង។ ចង់ក្លាយជាអ្នកកំប្លែងល្បីឈ្មោះ និងឈ្នះលុយរាប់លានមែនអត់? មកដាក់ពាក្យឱ្យលឿន!