ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក
អត្ថបទ៖ ហ៊ន សុភ័ក្រ
-------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបជាមួយ ឯកឧត្តម អ៊ាលប្រីត ខូលបី (Elbridge A. Colby) អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។
សូមជម្រាបថា ឯកឧត្តម អ៊ាលប្រីត ខូលបី (Elbridge A. Colby) អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់កម្ពុជា នាយប់ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែសីហា ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់កម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ៕